Monday, August 3, 2026

មាន់ជល់អនឡាញ នៅស្រុកព្រៃកប្បាស កំពុងដំណើការយ៉ាងរលូន គ្មានការបង្រ្កាបឡើយ…

អ្នកទស្សនា: Views




ខេត្តតាកែវ : កាលពីថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលបានរូបភាពខ្លះពីការដំណើរការបើកឲ្យលេងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធ online ស្ថិតនៅចំនុច ភូមិព្រៃល្វាលិច  ឃុំព្រៃល្វា និងនៅចំនុចភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។


 នេះបញ្ជាក់ឲ្យឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងខេត្តតាកែវ នៅតែបន្តកើតមានជាធម្មតាបើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។


 ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅ តែផ្គើន  នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកព្រៃកប្បាស់ នៅតែបណ្តែតបណ្ដោ យឲ្យមានល្បែងស៊ីសងតាម អនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ខាងលើនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអា ជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអា ជ្ញាធរនិងសមត្ថកិច្ច ស្រុកព្រៃកប្បាស់ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ ប ណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។


ចំពោះទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មា នការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់លោក ម៉ែន លី ស្នងការខេត្តតាកែវ  មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក អធិការនគរបាលស្រុកព្រៃកប្បាស់ រក្សាភាពស្ងៀមស្ងាត់៕


ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រ មូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ”អន ឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕













0 Reviews:

Post a Comment