' កាសែតរស្មីភ្នំដា&RDN

Friday, August 7, 2026

ដំណើរការដេញថ្លៃមូលនិធិឃុំ អូរសារាយនិងឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ ខេត្តតាកែវ ប្រភពព័ត៌មានបានបង្ហាញពីភាពមិនប្រក្រតី.

អ្នកទស្សនា: Views



(ខេត្តតាកែវ) នៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ នៅសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំប្រកាសដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ មាន០២គម្រោង គឺ : ឃុំអូរសារាយ និងឃុំត្រពាំងក្រញូង ពីធីនេះមានការអញ្ជើញចូលរូម  ពីសំណាត់ មន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ។

ពេលវេលាទទួលសំណើម៉ោង៨:៣០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង ៨:៤០នាទី។
 
គម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំ អូរសារាយ មានប្រវែង ០,៦១០គីឡូម៉ែត្រ  តម្លៃប៉ាន់ស្មាន ៤៥៦.៣៩៧.៧២៣រៀលគត់ ការដាក់សំណើរដេញថ្លៃទ៣ទួលបានសំណើរចំនួន០៣សំណើរ។

ចំណែកឯឃុំត្រពាំងក្រញូងវិញ ផ្លូវបេតុងមានប្រវែង ០,៥៨០គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ៣៩១.៩២១.០៨៩ រៀលគត់ ការដាក់សំណើរដេញថ្លៃទទួលបានសំណើរចំនួន០៣សំណើរ។

ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំទាំងពីនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនម៉ៅការសំណង់ជាច្រើនបានចូលរួមប្រកួតប្រជែង។ប៉ុន្តែសម្រេចលទ្ធផលគេឃើញថាមានក្រុមហ៊ុនចំនួនតែ 3 ក្រុមហុ៑នគត់ដែលបានចូលដាក់សំណើ។

ក្នុងប្រកួតប្រជែងដេញថ្លៃមានក្រុមហ៊ុនមួយដែលមានឈ្មោះថា : ( អេស ភី អិល ) ដែលមានឈ្មោះ សាយ ប៉ូឡូញ ជាអ្នកចូលរួមដេញថ្លៃ បានដាក់សំណើក្នុងតម្លៃទាបជាងពីក្រុមហ៊ុនផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែង។

ជុំវិញករណីខាងលើនេះមហាជនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងដេញថ្លៃបានលើកឡើងថា : តំណាងក្រុមហ៊ុន( អេស ភី អិល )បានចំណាយលុយយ៉ាងច្រើន ចែកចាយលុយទឹកតែភាគលាភ ដើម្បីបំបាត់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលបានមកចូលរួមដែរជាអំពើផ្ទុយនិងច្បាប់និងគោលការណ៍ផលិតកម្មសាធារណៈយ៉ាងច្បាស់ក្រឡែត។

ទាក់ទងនឹងករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបានទេ។អង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។  068 333996 

























Monday, August 3, 2026

មាន់ជល់អនឡាញ នៅស្រុកព្រៃកប្បាស កំពុងដំណើការយ៉ាងរលូន គ្មានការបង្រ្កាបឡើយ…

អ្នកទស្សនា: Views




ខេត្តតាកែវ : កាលពីថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលបានរូបភាពខ្លះពីការដំណើរការបើកឲ្យលេងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធ online ស្ថិតនៅចំនុច ភូមិព្រៃល្វាលិច  ឃុំព្រៃល្វា និងនៅចំនុចភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។


 នេះបញ្ជាក់ឲ្យឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងខេត្តតាកែវ នៅតែបន្តកើតមានជាធម្មតាបើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។


 ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅ តែផ្គើន  នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកព្រៃកប្បាស់ នៅតែបណ្តែតបណ្ដោ យឲ្យមានល្បែងស៊ីសងតាម អនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ខាងលើនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអា ជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអា ជ្ញាធរនិងសមត្ថកិច្ច ស្រុកព្រៃកប្បាស់ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ ប ណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។


ចំពោះទីតាំងល្បែងសុីសងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មា នការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់លោក ម៉ែន លី ស្នងការខេត្តតាកែវ  មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក អធិការនគរបាលស្រុកព្រៃកប្បាស់ រក្សាភាពស្ងៀមស្ងាត់៕


ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រ មូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ”អន ឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕













Wednesday, April 29, 2026

ស៊ីម៉ាក់ថា ថៃបាញ់គ្រាប់បែកចម្កោមលើកម្ពុជាក្នុងបំណងសម្លាប់មនុស្សផង និងដាក់អន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមផង

អ្នកទស្សនា: Views


ភ្នំពេញ| កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់  កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដេីម។ នេះបើតាមការអះអាងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែមេសា នេះ។

លោក ហេង រតនា សង្កត់ធ្ងន់ថា៖«ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលេីគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សុីវិល ដេីម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! »។

លោក ហេង រតនា អំពាវនាវឱ្យរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល។









ចុះផ្សាយ April 29, 2026 | Categories:

Wednesday, April 1, 2026

Li Xiong មេឆបោកតាមអនឡាញ​លំដាប់ទី២បន្ទាប់ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូនទៅប្រឈមមុខ​ច្បាប់​នៅ​ចិន

អ្នកទស្សនា: Views

 

Li Xiong ត្រូវ​បានចាប់បញ្ជូន​ពី​កម្ពុជា​ទៅចិន​ នៅ​ថ្ងៃទី១ មករា​នេះ។ China Daily

កម្លាំងចម្រុះនៃនគរបាលកម្ពុជា និងនគរបាល​ចិន បានចាប់ខ្លួនជនជាតិ ចិនម្នាក់ឈ្មោះ Li Xiong ដែលរហូតមកដល់ពេលថ្មីៗនេះ​ក៏មានសញ្ជាតិខ្មែរផងដែរ។

ជន​ជាតិចិន​រូប​នេះ​ កាលពីកន្លងទៅ​គឺ​ជាម្ចាស់ម្នាក់នៃក្រុមហ៊ុន Huione Group ដែលបច្ចុប្បន្នត្រូវបានបញ្ឈប់ដំណើរការ​ដោយ​ធនាគារជាំតិ​ ហើយដែ លត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ អនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។

យោងតាមក្រសួងមហាផ្ទៃ លោក Li ត្រូវបានបណ្តេញចេញពីកម្ពុជានៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីការដកសញ្ជាតិខ្មែររបស់គាត់ នៅថ្ងៃទី៣១ ខែមីនា ម្សិ លមិញ។

ការចាប់ខ្លួន និងការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងផ្អែកតាមសំណើរបស់អាជ្ញាធរចិន។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ។

ក្រសួងមហាផ្ទៃថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា៖ «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអូសបន្លាយពេលអស់ជាច្រើនខែ។ សញ្ជាតិខ្មែររបស់លោក Li Xiong ត្រូវបានដកហូតតាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៣១ ខែមីនា»។

លោក Li ត្រូវបានគេរាយការណ៍ថាជាសមាជិកសំខាន់ម្នាក់នៃក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយស្ថាបនិកក្រុមហ៊ុន Prince Group គឺលោក Chen Zhi ដែលត្រូវបានចាប់ខ្លួន និងបណ្តេញចេញទៅប្រទេសចិនកាលពីខែមករា។

យោងតាមសារព័ត៌មាន China Daily លោក Li ត្រូវបានសង្ស័យថាបានដំណើរការកាស៊ីណូ ឆបោក ប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងលាក់បាំងផលនៃ បទល្មើស ដោយក្នុងនោះ Chen Zhi គឺ​ជាប្រធានក្រុមល្បែងស៊ីសង និងឆបោ កឆ្លងដែន។

China Daily បានដកស្រង់សម្តីមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ដែលបានលើកឡើងថា សមាជិកស្នូលមួយចំនួននៃក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ត្រូវបានចាប់ខ្លួន ខណៈដែលនគរបាលកំពុង​បន្តតាមចាប់ខ្លួនជនរត់គេចខ្លួនដែលនៅសេសសល់បន្ត​ទៀត។

ក្រសួងសន្តិសុខសាធារណៈក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យអ្នក​ដែល​កំពុង​គេចខ្លួនដែលមានជាប់​ពាក់ព័ន្ធនឹងក្រុមរបស់ Chen Zhi ចូលខ្លួនមកសារភាពទោសកំហុស៕

Friday, November 14, 2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមអ្នកផលិតភាពយន្តឯកសាររបស់បារាំង លើគម្រោងរៀបចំថតភាពយន្តឯកសារបង្ហាញពីការវិវឌ្ឍន៍របស់កម្ពុជា

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។

Friday, October 10, 2025

សំណង់រឹងមាំរបស់ឧកញ៉ាម្នាក់សាង សង់ចូលក្នុងទន្លេជាច្រើនម៉ែត្រសង្ស័យគ្មានច្បាប់..

អ្នកទស្សនា: Views

 


កណ្តាល : មហាជនទូទៅនៅ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល សម្ដែងការមិនពេញចិត្តនិងសង្ស័យថាសំណង់ដ៏រឹងមាំមួយរបស់ឧកញ៉ាម្នាក់ដែលបានសាងសង់ចូលក្នុងទន្លេជាច្រើនម៉ែត្រ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល នោះសង្ស័យគ្មានច្បាប់ទ ម្លាប់ទេ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះបានលើកឡើងជាសំណួរថា : តើសំណង់ដ៏រឹងមាំរបស់ឧកញ៉ាខាងលើនេះមានច្បាប់ដែរឬទេ?ហើយប្រសិនបើសំណង់ដ៏រឹងមាំមួយនេះមានច្បាប់ទម្លាប់ដែលកំពុងតែសាងសង់រំលោភចូលក្នុងដីទន្លេនេះតើមានផ្ដល់ជាផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែរឬទេ?ឬមួយគ្រាន់តែផ្ដល់ផលប្រយោជន៍ឯកជនសំរាប់អ្នកមានលុ យមានអំណាច ? ៕

ទាក់ទិននឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនៅក្នុងមូល ដ្ឋានបានទេជាពិសេស លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ដោយទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូល។

ប្រជាពលរដ្ឋនៅក្រុងសំពៅពូនសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តច្បាប់ឲ្យ បានស្មើភាពចំពោះបញ្ហាសំណង់ដែលកំពុងសង់រំលោភចូលក្នុងទន្លេនេះ។ យ៉ាងណាក៏ដោយ គេសង្ឃឹមទៅលើលោកគួច ចំរើន អភិបាលខេត្តកណ្ដាលថាមិនបណ្ដោយឲ្យមានបញ្ហាអយុត្តិធម៌និងរំលោភបំពានសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ៕

ចំពោះអត្ថបទខាងលើអង្គភាពយើងរង់ចាំទទួលបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។

 អត្ថបទនាយ | ឆើត  📞 068 333 996 / 060 90 30 55





ចុះផ្សាយ October 10, 2025 | Categories:

Wednesday, September 10, 2025

សង្វេគណាស់ មនុស្សចាស់ ក្មេង២នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង ក្នុករណីគ្រោះអគ្គិភ័យឆេះផ្ទះនៅសង្កាត់ទឹកថ្លាកាលពីរសៀលម្សិលម៉ិញ....

អ្នកទស្សនា: Views

 


ភ្នំពេញ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់ មនុស្សក្មេង ចាស់ចំនួន៣នាក់បានជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លា.ប់ចំនួន២នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀ លថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីខាងក្រោម ហើ យក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយ និងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៍នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការឆេះរាលដាលបន្តទៅកាន់ផ្ទះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់ និងបានពិនិត្យទៅលើសាកសព ជនរងគ្រោះខាងលើ និងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕





Saturday, September 6, 2025

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនឹងបិទដំណើការជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណជា៦៦ឆ្នាំមកនេះ

អ្នកទស្សនា: Views

ភ្នំពេញ​៖​ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ឈ្មោះដើមហៅថាអាកាស យានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩ កញ្ញាដូចគ្នាដែរ ។ 

ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) គឺធ្វើឡើងក្រោយពីអាកាសយានដ្ឋានមួ យនេះបានឈរជើងបម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជម្រាបលាទៅកាន់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។

 ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំ ឡុងពេលសម័យអាណាព្យាបាលបារាំង។ អាកាសយា នដ្ឋាននេះ បានបើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦,៧២ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ។នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែ ដឺ ឡាអេរ៉ូព័រ ធ្វើការអភិ វឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ។

 ក្រុមហ៊ុននេះបានដឹកនាំការអភិវឌ្ឍសំខាន់ៗរួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អាគារស្តុកទំនិញជាដើម។ ដល់ឆ្នាំ២០០២ អាកាសយានដ្ឋាននេះមានការអភិវឌ្ឍបន្ថែម កាន់តែទាក់ទា ញទេសចរ។ដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ផ្ទៃដីមានលក្ខណៈតូចចង្អៀត ទី តាំងទៀតសោធស្ទើតែស្ថិតចំកណ្តាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុ ប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ ដែលជាឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងជុំវិញបរិវេណអាកាស យានដ្ឋាន ក៏ហុំព័ទ្ធដោយសំណង់លំនៅដ្ឋារប ស់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ផងដែរ ដែលជាឧបសគ្គមិនអាចធ្វើការអភិវឌ្ឍពង្រីកបន្ថែមបានស្របតាមផែនការមេនៃអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញលំដាប់4F។ ដើម្បីបំពេញបានតាមតម្រូវការនៃកំណើនជើងហោះហើរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណា ចក្រកម្ពុជា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន្តអន្តរជាតិថ្មីមួយលំដាប់ថ្នាក់4F ឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោ»៕









ពលរដ្ឋក្នុងក្រុងបាវិត ឆ្ងល់ថាហេតុអ្វីបានជាល្បែងភ្នាល់ យីហោ 333 បើកលេងជាច្រើនកន្លែង រីកដូចផ្សិត នៅកណ្តាលក្រុងបាវិត ដំណើការបានស្រួលម្លេះ ? រីឯ លោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាន នគរបាល ក្រុងបាវិត រក្សា ភាពស្ងៀមស្ងាត់ ។

អ្នកទស្សនា: Views


ខេត្តស្វាយរៀង : ថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាពខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ  ចាក់បាល់  ហ្គេមបាញ់ត្រី និងល្បែងផ្សេងៗ ជាច្រេីនប្រភេទទៀត ភ្នាល់តាមអនឡាញ ប្រហែលជាម្ចាស់ល្បែងបុគ្គលម្នាក់នោះមាន ខ្នងបង្អែក រឹងមាំនៅពីក្រោយ ទេីបហ៊ានធ្វើអ្វីៗតាមអំពេីចិត្តបែបនេះ។


នេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងក្រុងបាវិត នៅតែបន្តកើតមានជាធម្មតា បើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។

ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាលពួកថៅកែ ល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរ ក្រុងបាវិត នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មដដែល។

យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ដែលកំពុង បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហា ក់រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច  ក្រុងបាវិតថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះ ជា ដើ មចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេល លោកលោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត  រក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹងសមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីនិងកូន ជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងតាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេច ការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ”អន ឡាញ ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕

Wednesday, August 20, 2025

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបើកដំណើរការនៅឃុំទន្លូង ស្រុកមេមត់ យ៉ាងស្ងៀមស្ងាត់..

អ្នកទស្សនា: Views

 




ខេត្តត្បូងឃ្មុំ  ថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាពខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធ online មួយកន្លែងស្ថិតនៅក្នុងភូមិក្តុលផ្សារ  ឃុំទន្លូង  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
 នេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងខេត្តត្បូងឃ្មុំ នៅតែបន្តកើតមានជាធម្មតា បើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាលពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុក មេមត់នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអន ឡាញ ១ទីតាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូល ដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអា ជ្ញាធរនិងសមត្ថកិច្ច ស្រុកមេមត់ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ


ទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះជា ដើម ចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់ លោកឧត្តមសេនីយ៍ទោ​ ចិន​ នី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេល លោកវរសេនីយ៍ទោ​ ប៉ោង​ ស៊ីណាត​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកមេមត់​  រក្សាភាពស្ងៀមស្ងាត់៕ ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពល រដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើក ល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕