Friday, August 7, 2026

ដំណើរការដេញថ្លៃមូលនិធិឃុំ អូរសារាយនិងឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ ខេត្តតាកែវ ប្រភពព័ត៌មានបានបង្ហាញពីភាពមិនប្រក្រតី.

អ្នកទស្សនា: Views



(ខេត្តតាកែវ) នៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ នៅសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំប្រកាសដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ មាន០២គម្រោង គឺ : ឃុំអូរសារាយ និងឃុំត្រពាំងក្រញូង ពីធីនេះមានការអញ្ជើញចូលរូម  ពីសំណាត់ មន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ។

ពេលវេលាទទួលសំណើម៉ោង៨:៣០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង ៨:៤០នាទី។
 
គម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំ អូរសារាយ មានប្រវែង ០,៦១០គីឡូម៉ែត្រ  តម្លៃប៉ាន់ស្មាន ៤៥៦.៣៩៧.៧២៣រៀលគត់ ការដាក់សំណើរដេញថ្លៃទ៣ទួលបានសំណើរចំនួន០៣សំណើរ។

ចំណែកឯឃុំត្រពាំងក្រញូងវិញ ផ្លូវបេតុងមានប្រវែង ០,៥៨០គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ៣៩១.៩២១.០៨៩ រៀលគត់ ការដាក់សំណើរដេញថ្លៃទទួលបានសំណើរចំនួន០៣សំណើរ។

ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំទាំងពីនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនម៉ៅការសំណង់ជាច្រើនបានចូលរួមប្រកួតប្រជែង។ប៉ុន្តែសម្រេចលទ្ធផលគេឃើញថាមានក្រុមហ៊ុនចំនួនតែ 3 ក្រុមហុ៑នគត់ដែលបានចូលដាក់សំណើ។

ក្នុងប្រកួតប្រជែងដេញថ្លៃមានក្រុមហ៊ុនមួយដែលមានឈ្មោះថា : ( អេស ភី អិល ) ដែលមានឈ្មោះ សាយ ប៉ូឡូញ ជាអ្នកចូលរួមដេញថ្លៃ បានដាក់សំណើក្នុងតម្លៃទាបជាងពីក្រុមហ៊ុនផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែង។

ជុំវិញករណីខាងលើនេះមហាជនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងដេញថ្លៃបានលើកឡើងថា : តំណាងក្រុមហ៊ុន( អេស ភី អិល )បានចំណាយលុយយ៉ាងច្រើន ចែកចាយលុយទឹកតែភាគលាភ ដើម្បីបំបាត់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលបានមកចូលរួមដែរជាអំពើផ្ទុយនិងច្បាប់និងគោលការណ៍ផលិតកម្មសាធារណៈយ៉ាងច្បាស់ក្រឡែត។

ទាក់ទងនឹងករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបានទេ។អង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។  068 333996 

























0 Reviews:

Post a Comment