Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Friday, November 14, 2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមអ្នកផលិតភាពយន្តឯកសាររបស់បារាំង លើគម្រោងរៀបចំថតភាពយន្តឯកសារបង្ហាញពីការវិវឌ្ឍន៍របស់កម្ពុជា

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។

Saturday, September 6, 2025

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនឹងបិទដំណើការជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណជា៦៦ឆ្នាំមកនេះ

អ្នកទស្សនា: Views

ភ្នំពេញ​៖​ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ឈ្មោះដើមហៅថាអាកាស យានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩ កញ្ញាដូចគ្នាដែរ ។ 

ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) គឺធ្វើឡើងក្រោយពីអាកាសយានដ្ឋានមួ យនេះបានឈរជើងបម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជម្រាបលាទៅកាន់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។

 ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំ ឡុងពេលសម័យអាណាព្យាបាលបារាំង។ អាកាសយា នដ្ឋាននេះ បានបើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦,៧២ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ។នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែ ដឺ ឡាអេរ៉ូព័រ ធ្វើការអភិ វឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ។

 ក្រុមហ៊ុននេះបានដឹកនាំការអភិវឌ្ឍសំខាន់ៗរួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អាគារស្តុកទំនិញជាដើម។ ដល់ឆ្នាំ២០០២ អាកាសយានដ្ឋាននេះមានការអភិវឌ្ឍបន្ថែម កាន់តែទាក់ទា ញទេសចរ។ដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ផ្ទៃដីមានលក្ខណៈតូចចង្អៀត ទី តាំងទៀតសោធស្ទើតែស្ថិតចំកណ្តាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុ ប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ ដែលជាឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងជុំវិញបរិវេណអាកាស យានដ្ឋាន ក៏ហុំព័ទ្ធដោយសំណង់លំនៅដ្ឋារប ស់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ផងដែរ ដែលជាឧបសគ្គមិនអាចធ្វើការអភិវឌ្ឍពង្រីកបន្ថែមបានស្របតាមផែនការមេនៃអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញលំដាប់4F។ ដើម្បីបំពេញបានតាមតម្រូវការនៃកំណើនជើងហោះហើរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណា ចក្រកម្ពុជា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន្តអន្តរជាតិថ្មីមួយលំដាប់ថ្នាក់4F ឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោ»៕









Monday, August 11, 2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា....

អ្នកទស្សនា: Views

ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌ មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការ យោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាស បិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រ កាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើ ម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូ ទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕

Tuesday, June 3, 2025

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម

អ្នកទស្សនា: Views
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានបន្តរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៧៩រូប នៃចំនួនសមាជិកសមាជទាំ ងមូល។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិភាក្សាលើប្រធានបទទី៣ ស្តីពី វិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការពិភាក្សានិងអនុ ម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕














Tuesday, February 11, 2025

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី....

អ្នកទស្សនា: Views

មណ្ឌលគីរី÷ នៅព្រឹកថ្ងៃចន្ទ​ ១៣កេីត​ ខែមាឃ​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ថង​ សាវុន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ អ៊ុ​ ឃន​ សមាជិកក្រុមប្រឹក្សាខេត្ត​បានអញ្ជើញជាគណៈ​ អធិបតី​ ក្នុងពិធី​ ប្រកាសចូលកាន់តំណែងប្រធានមន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ រដ្ឋលេខាធីការ​ ឯកឧត្ដម​ លោកជំទាវ​ អគ្គនាយក​ ប្រភូជាក់ខ្ពស់ក្រសួងបរិស្ថាន​ លោកអភិបាលរងខេត្ត​ លោកអនុប្រធានសាលាដំបូងខេត្ត​ ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត​ លោកនាយក​ នាយករង​ រដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ លោក​ លោកស្រីអភិបាល​ អភិបាលរងក្រុង​ ស្រុក​ លោក​ លោកស្រី​នាយក​ នាយិកា​ទីចាត់​ការ​ អង្គភាព​ ចំណុះរដ្ឋបាលសាលាខេត្ត​ តំណាងអង្គការដៃគូ​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​ ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ អគារ​ ខ​ រដ្ឋបាល​សាលា​ខេត្ត​។

                                                                                                                                ដោយលោក ម៉ែន បូរិទ្ធ 

អ្នកយកព័ត៌មានRDNASIA KH COM ទំនាក់ទំនងការផ្សាយWhatsApp.Telegram.011 83 47 47.097 444 88 97

















Monday, February 3, 2025

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវហើយគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន.....

អ្នកទស្សនា: Views

បន្ទាយមានជ័យ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដ ល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើ នបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុ ខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំ ពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាននិងសាធារណមតិ។

នៅក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មា នខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិង ទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌ មា នទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអស ន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។


ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសម្រេ ចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ 

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តបន្ទា យមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសា ធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តស្រាវជ្រាវស្រូបយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតស្របតាមការវិវត្តក្នុងសង្គម ហើយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងការផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ។

ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDNASIA KH.COM ទំនាក់ទំនងការផ្សាយWhatsApp.Telegram.011 83 47 47.097 444 88 97









Sunday, January 12, 2025

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

អ្នកទស្សនា: Views

 ក្រចេះ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសា លមហោស្រពខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិស ដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។


ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ដែលបានបង្កើតឡើងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រេីន ។

តួនាទីសំខាន់ៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ច កោ ណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ/ឆ្លើយតប សំណើ សំ ណូមពរ និងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណ នេយ្យភាព ៕ 

ដោយលោក ម៉ែន បូរិទ្ធ 

អ្នកយកព័ត៌មានគេហទំព័រRDNASIA KHCOM 
ទំនាក់ទំនងការផ្សាយWhatsApp 

Telegram 011 83 47 47.097 444 88 97