' Li Xiong មេឆបោកតាមអនឡាញ​លំដាប់ទី២បន្ទាប់ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូនទៅប្រឈមមុខ​ច្បាប់​នៅ​ចិន ~ កាសែតរស្មីភ្នំដា&RDN -->

Wednesday, April 1, 2026

Li Xiong មេឆបោកតាមអនឡាញ​លំដាប់ទី២បន្ទាប់ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូនទៅប្រឈមមុខ​ច្បាប់​នៅ​ចិន

អ្នកទស្សនា: Views

 

Li Xiong ត្រូវ​បានចាប់បញ្ជូន​ពី​កម្ពុជា​ទៅចិន​ នៅ​ថ្ងៃទី១ មករា​នេះ។ China Daily

កម្លាំងចម្រុះនៃនគរបាលកម្ពុជា និងនគរបាល​ចិន បានចាប់ខ្លួនជនជាតិ ចិនម្នាក់ឈ្មោះ Li Xiong ដែលរហូតមកដល់ពេលថ្មីៗនេះ​ក៏មានសញ្ជាតិខ្មែរផងដែរ។

ជន​ជាតិចិន​រូប​នេះ​ កាលពីកន្លងទៅ​គឺ​ជាម្ចាស់ម្នាក់នៃក្រុមហ៊ុន Huione Group ដែលបច្ចុប្បន្នត្រូវបានបញ្ឈប់ដំណើរការ​ដោយ​ធនាគារជាំតិ​ ហើយដែ លត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ អនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។

យោងតាមក្រសួងមហាផ្ទៃ លោក Li ត្រូវបានបណ្តេញចេញពីកម្ពុជានៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីការដកសញ្ជាតិខ្មែររបស់គាត់ នៅថ្ងៃទី៣១ ខែមីនា ម្សិ លមិញ។

ការចាប់ខ្លួន និងការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងផ្អែកតាមសំណើរបស់អាជ្ញាធរចិន។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ។

ក្រសួងមហាផ្ទៃថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា៖ «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអូសបន្លាយពេលអស់ជាច្រើនខែ។ សញ្ជាតិខ្មែររបស់លោក Li Xiong ត្រូវបានដកហូតតាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៣១ ខែមីនា»។

លោក Li ត្រូវបានគេរាយការណ៍ថាជាសមាជិកសំខាន់ម្នាក់នៃក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយស្ថាបនិកក្រុមហ៊ុន Prince Group គឺលោក Chen Zhi ដែលត្រូវបានចាប់ខ្លួន និងបណ្តេញចេញទៅប្រទេសចិនកាលពីខែមករា។

យោងតាមសារព័ត៌មាន China Daily លោក Li ត្រូវបានសង្ស័យថាបានដំណើរការកាស៊ីណូ ឆបោក ប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងលាក់បាំងផលនៃ បទល្មើស ដោយក្នុងនោះ Chen Zhi គឺ​ជាប្រធានក្រុមល្បែងស៊ីសង និងឆបោ កឆ្លងដែន។

China Daily បានដកស្រង់សម្តីមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ដែលបានលើកឡើងថា សមាជិកស្នូលមួយចំនួននៃក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ត្រូវបានចាប់ខ្លួន ខណៈដែលនគរបាលកំពុង​បន្តតាមចាប់ខ្លួនជនរត់គេចខ្លួនដែលនៅសេសសល់បន្ត​ទៀត។

ក្រសួងសន្តិសុខសាធារណៈក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យអ្នក​ដែល​កំពុង​គេចខ្លួនដែលមានជាប់​ពាក់ព័ន្ធនឹងក្រុមរបស់ Chen Zhi ចូលខ្លួនមកសារភាពទោសកំហុស៕

0 Reviews:

Post a Comment