Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Wednesday, September 10, 2025

សង្វេគណាស់ មនុស្សចាស់ ក្មេង២នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង ក្នុករណីគ្រោះអគ្គិភ័យឆេះផ្ទះនៅសង្កាត់ទឹកថ្លាកាលពីរសៀលម្សិលម៉ិញ....

អ្នកទស្សនា: Views

 


ភ្នំពេញ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់ មនុស្សក្មេង ចាស់ចំនួន៣នាក់បានជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លា.ប់ចំនួន២នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀ លថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីខាងក្រោម ហើ យក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយ និងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៍នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការឆេះរាលដាលបន្តទៅកាន់ផ្ទះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់ និងបានពិនិត្យទៅលើសាកសព ជនរងគ្រោះខាងលើ និងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕





Tuesday, August 12, 2025

ឃើញឡានជាប់ផុងប្រជាពលរដ្ឋមកជួយរុញស្រាប់តែ..

អ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ ÷ ប្រជាពលរដ្ឋឃើញឡានជាប់ផុងមកជួយរុញស្រាប់តែមកដល់អើតមើលក្នុងឡានឃើញមនុស្សស្លា.,,ប់ ហើយបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យភ្លាម ៗ។


ករណីនេះគេសង្ស័យថា : ជនសង្ស័យជាជនជាតិចិន សម្លាប់ជនជាតិចិនដូចគ្នា ក្នុងកាស៊ីណូ រួចលើកដាក់ក្នុងរថយន្ត បំរុងយកមកកប់ចោល បំបាត់ភស្តុតាង នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលថ្ងៃទី១១.៨.២០២៥។


តាមប្រភពថា ជនជាតិចិនដែលបានស.ម្លា.ប់មនុស្សខាង លើមានគ្នាចំនួន៦នាក់និង រយន្តធ្វើកម្មភាពចំនូនពីគ្រឿង ។

ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់កេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះហើយ ។ 

Monday, March 31, 2025

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

អ្នកទស្សនា: Views


ភ្នំពេញ ៖ ឃាត់​ខ្លួន​ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ក្រោយសមត្ថកិច្ចឡោមព័ទ្ធឆ្មក់បង្រ្កាប អគារខុនដូមួយកន្លែង ដែលមានលួចលាក់បង្កប់ល្បែងអនឡាញខុសច្បាប់ ។

ប្រតិបត្តិការ​ឆ្មក់​បង្រ្កាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំង​បាន​បើកការ​ស្រាវ​ជ្រាវ និង​ស៊ើបមើល​ទីតាំងខុនដូនេះជាយូរខែមកហើយ ទើប​នៅ​ថ្ងៃ​នេះ​ទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ឱ្យ​បញ្ចេញ​កម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាប​ឱ្យខានតែបាន។ 

លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនិងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ។

បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់អគ្គស្នងការនគរបាលជាតិ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕







Thursday, November 28, 2024

ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តមួយ សំរុកចូលវត្តទូងស្គរប្រកាសផ្អើលកណ្ដាលយប់ ខណៈព្រះសង្ឃ២អង្គ ឆាន់ស្រាបៀរ និង​ឆាន់សាច់គោអាំង​..

អ្នកទស្សនា: Views

 

រាជធានីភ្នំពេញ ៖ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តមួយសំរុក ចូលវត្តទូងស្គរប្រកាសផ្អើលកណ្ដាលយប់ ខណៈព្រះសង្ឃ២អង្គ ឆាន់ស្រាបៀរ និង​ឆាន់សាច់គោអាំង​ក្នុងកុដិ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២ ០២៤ ក្នុងបរិវេណវត្តពោធិ៍​ញ្ញាណ សង្កាត់ស្ទឹងមានជ័យទី២ ខ ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនិងករណីនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុ ការពារកុំអោយកើតមានបាតុភាពចលាចលឬហិ.ង្សាតែប៉ុណ្ណោះ ។ទាក់ទិននឹង​ករណីនេះផងដែរ រង់ចាំព្រឹកឡើង ខាងក្រសួង និងមន្ទីរ​ធម្មការ និងសាសនា ចាត់វិធានការ​លើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនានេះ ។


ប្រជាពលរដ្ឋពុទ្ធបរិស័ទបានអោយដឹងថា វត្តខាងលើ មិនទាន់មានគណៈកម្មការណាមួយ មកគ្រប់គ្រង់នៅឡើយទេ បើគិតមកដល់សព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា ​នេះ​ជាទង្វើរបស់បុគ្គល មិនអាចនិយាយរួមទាំងអស់បានទេ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោម ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅនេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ ។ ក្រោយពី​ព្រះអធិការ​ និង​ព្រះ​លេខា​ធិការអនុគណខណ្ឌមានជ័យ សួរនាំនិងមានការ​ទទួលស្គាល់កំហុសពីសាម៉ីលោកនេនដែលបានប្រព្រឹត្រខុសពីវិន័យ ព្រះពុទ្ធសាសនាឆាន់ស្រា​ ក្លែមសាច់នោះពិតមែន​។

ក្រោយពី​ព្រះ​គ្រូក៏បាន​សម្រេចផ្សឹកតាម​ច្បាប់វិន័យសង្ឃ​រួច ក៏​ប្រគល់ជូនកម្លាំង​​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ ៕         












                                                                          

Tuesday, November 19, 2024

ឃាត់ខ្លួនម្ចាស់គ្លីនិកឯកជន ក្រោយប្រើថ្នាំបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ ហេីយបានដឹកសពទៅផ្លុងចោលគុម្ពព្រៃ ជាមួយក្មេងអាយុទើប៣ឆ្នាំ ឱ្យយំអោបសព១យប់ទល់ភ្លឺ គ្មានអាសូរ

អ្នកទស្សនា: Views

 


តាកែវ៖ បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងគុម្ពព្រៃ ដោយមានក្មេងម្នាក់យំអោបសពយ៉ាងអាណោចអាធ័មផង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី សមត្ថកិច្ចនគរបាលស្រុកបា ទី ដឹកនាំដោយ លោកវរសេនីយឯក ឆាយ កែវមុន្នី បានសហកា រជាមួយជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូត ឈានទៅឃាត់ខ្លួន វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ ជាម្ចាស់ មន្ទីរសម្រាកព្យាបាល  និង សម្ភព សុងហាក់ ម៉ារីណា ស្ថិ តនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំណែក ស្វាមីឈ្មោះ ហៀង សុងហាក់ ជាពេទ្យដែរនោះ សមត្ថកិច្ចកំពុងសាកសួរ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៩ ខែវិច្ឆិកានេះ។

ប្រភពពីអធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួររួច វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា បានឆ្លើយសារភា ពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺ សុងហាក់ ម៉ារីណារបស់ខ្លួន ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ​ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ថា ត្រូវព្យាបាលរយ:ពេល០៥ថ្ងៃ តែឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរ យ:ពេល ០៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤  ប្រើថ្នាំ វីតមីនសេ  1g ស៊ីមេទីឌីន 20 0g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើ កទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល។


ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដ ង ក្រោយឈ្មោះ ណាំ ចាន់ធូស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បា នយកសពដាក់រថយន្តពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2 U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅ  ចំណុចភូមិម្រះ ព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុ កឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀ បរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមលាក់ ។

ឈ្មោះ សៅ ផាន អាយុ ៤៤ឆ្នាំ ជាស្វាមីសពជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនបានចេ ញពីផ្ទះជាមួយក្មួយ ទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ដូចសព្វដង ប៉ុន្តែបាត់មិនឃើញត្រឡប់មកផ្ទះវិញ គាត់និងក្រុមគ្រួសារបានទៅសួរពេទ្យ តែពេទ្យថាអត់ឃើញ ក៏បាននាំគ្នាដើររករហូតយប់ជ្រៅទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ ស្ថិ តនៅក្នុងព្រៃចម្ងាយពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ ប៉ុន្តែមិនបានឃើញជនរងគ្រោះឡើយ។ 


លុះព្រឹកឡើង ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មួយអង្គុយយំក្បែរសាកសព នៅចំណុចគុម្ពព្រៃសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ៕







Wednesday, November 6, 2024

ព័ត៌មានបឋម! ករណីឃាតកម្មចា-ក់ស..ម្លាប់សង្សារ..

អ្នកទស្សនា: Views

 


សៀមរាប៖ នារីជានិស្សិតឆ្នាំទី៤ម្នាក់ ត្រូវបានជនដៃដល់ជាសង្សា រចាក់សម្លាប់ចំនួន២៣កាំបិត បណ្តាលឲ្យស្លាប់គួរឲ្យអាសូរ នៅក្នុងផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវព្រលានចាស់ ក្រុងសៀមរាប ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប នាវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជនរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ និងជានិស្សិតឆ្នាំទី៤ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ដោយករណីឃាតកម្មនេះពុំទាន់ដឹងមូលហេតុពិតប្រាកដនៅ ឡើយទេ ។

ជនសង្ស័យបន្ទាប់ពីបង្កហេតុបានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងអន្តរាគមន៍ និងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕






Monday, October 28, 2024

រថយន្ត៣គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ១ បណ្តាលឱ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ

អ្នកទស្សនា: Views



ខេត្តកណ្ដាល៖ មានករណីគ្រោះ  ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តចំនួន៣គ្រឿងបុកគ្នាបណ្ដាលឲ្យជនជាតិចិនពីរនាក់ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិ លេខ ១ ត្រង់ចំណុចភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹង ថា មានរថយន្តបង្កមួយគ្រឿងម៉ាក់រ៉ាត់ទ័រពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាNQPKARIN បើកបរក្នុងទិសដៅពីកើតទៅលិច បើកបរដោយជនជាតិចិន និងអ្នករួមដំណើរបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណ ពេលមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AS-4195 បើកបរក្នុងទិសដៅស្របគ្នាក្នុងហេតុការណ៍ឡើង វ៉ាជែងនេះ បណ្ដាឲ្យទៅបុក និងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា-វៀតណាម ដឹកអ្នកដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីលិច ទៅកើតឆ្ពោះទៅក្រុងបាវិតបុកចំពេញពីមុខ មួយទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរអង្គុយខាងមុខស្លាប់ចំនួនពីរនាក់នៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើរអង្គុយខាងក្រោយ ២នាក់រងរបួសស្រាល។ចំណែករថយន្តហាយឡែនឌ័រវិញ ក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្ករម៉ាក់រ៉ាត់ទ័របណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។បច្ចុប្បន្នរថយន្តទាំងបីគ្រឿងត្រូវបានកម្លាំងជំនាញនៃការិយាចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចុះទៅពិនិត្យ និងធ្វើការវាស់វែង រឺឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យ និងប្រគល់ជូនសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី៕













Thursday, January 4, 2024

អាសូរណាស់ព្រះអើយប្រទះឃើញទារកត្រូវគេយកមកផ្លុងចោលគ្រប ស្លឹកដំឡូងពីលើ មាន ទាំង ឈាម ហូរ ចេញពីផ្ចិតដែលបង្ហាញថាទើបតែ សម្រាល ថ្មី ៗ

អ្នកទស្សនា: Views

 

អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស! ខំពពោះអស់រយៈពេល ៩ ខែ ១០ ថ្ងៃប៉ុន្តែក្រោយពេលឆ្លងទន្លេបែរជាយកគ្នាមកផ្លុងចោល នេះបើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ភិន ឡោ ស អាយុ ៤២ ឆ្នាំរស់នៅ ភូមិព្រៃ មង្គ លបានឱ្យដឹងថានៅវេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៤ កូនស្រី របស់ គាត់ បាន ដើរទៅកាប់ផ្លែចេកនៅក្នុងចម្ការដំឡូងមីក្បែរ ផ្ទះ ក្នុងភូមិព្រៃ មង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិ ន ខេត្តប៉ៃលិនស្រាប់តែនាងប្រទះឃើញមានទារកមួយ ត្រូវបានគ្របស្លឹក  ដំឡូងមីតែនៅមាន ដង្ហើមនិងមានឈាមប្រឡាក់ពេញខ្លួនក៏រត់ទៅប្រាប់គាត់ជាម្តាយឱ្យនាំគ្នាទៅមើលនិងលើកបីយកទៅ លាងជម្រះខ្លួនរួចក៏រាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលផងដែរ  ។


ប្រភពបានបន្តទៀតថា ទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែងនោះមានទម្ងន់២ ,៧ គីឡូក្រាមមានច្រមុះស្រួចសម្បុរសណ្តែកបាយ   ។  ចំនែកអ្នកដែលប្រទះឃើញទារកមុនគេ ឈ្មោះ គុម ស្រី លីន ភេទស្រីរស់នៅក្នុងភូមិខាងលើក្រោយពីប្រទះឃើញដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត មិនអាចយកមកចិញ្ចឹមបាន ក៏ប្រគល់ឱ្យទៅមេការស្តង់ដំឡូងមី ម្នាក់ ឈ្មោះ វ៉ិ ត សុខ លីអាយុ ៣៤ ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ ត្យ ឆវ័ន្ត អាយុ ៣១ ឆ្នាំដែលមានកូន ស្រី ២នាក់កូនទី ១ អាយុ ៨ ឆ្នាំកូនទី ២អាយុ ៦ឆ្នាំ ។ រីឯទារកសុំពីស្ត្រីដែលរើសបានជាកូនប្រុសត្រូវបានពួកគាត់ដាក់ឈ្មោះឱ្យភ្លាមៗ ថា « លី សុខ សំណាង  » ។







Friday, December 8, 2023

កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នៅតែអាចបើកដំណើរយ៉ាងរលូន..

អ្នកទស្សនា: Views

 


ស្វាយរៀង ៖កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តអោយឲ្យបើកលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដោយមហាជនបានលើកឡើ ងថា?កាស៊ីណូនេះគ្មានផ្លាកយីហោ ហើយសង្ស័យអត់ច្បាប់ទៀ តផង ប៉ុន្តែតែអាចបន្តបើកដំណើរការលេងល្បែងបានយ៉ាងរលូន ពិសេសនោះអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទៀតផង។

បងប្អូនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ” ចូលលេងល្បែងស៊ីសងនោះឡើយ!។

ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះបទល្មើសមួយនេះ..!។

តែផ្ទុយទៅវិញ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បា ប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បែរជាបើកឲ្យលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់ លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់ទៀតផង!។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាក ដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខានទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូ លលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅខេត្តស្វាយរៀង ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ មកជាមួយផង.!។
ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី” រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូមួយនេះ។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោក ពេជ្រ វិរះ ស្នងការនគបាលខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវទីតាំងការ សុីណូគ្មានយីហោនេះផង ដោយក្ដីអនុគ្រោះដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយ។ ដើម្បីកុំឱ្យទីតាំងការសុីណូនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕