Showing posts with label សេចក្តីជូនដំណឹង. Show all posts
Showing posts with label សេចក្តីជូនដំណឹង. Show all posts

Friday, August 7, 2026

ដំណើរការដេញថ្លៃមូលនិធិឃុំ អូរសារាយនិងឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ ខេត្តតាកែវ ប្រភពព័ត៌មានបានបង្ហាញពីភាពមិនប្រក្រតី.

អ្នកទស្សនា: Views



(ខេត្តតាកែវ) នៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ នៅសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំប្រកាសដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ មាន០២គម្រោង គឺ : ឃុំអូរសារាយ និងឃុំត្រពាំងក្រញូង ពីធីនេះមានការអញ្ជើញចូលរូម  ពីសំណាត់ មន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ។

ពេលវេលាទទួលសំណើម៉ោង៨:៣០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង ៨:៤០នាទី។
 
គម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំ អូរសារាយ មានប្រវែង ០,៦១០គីឡូម៉ែត្រ  តម្លៃប៉ាន់ស្មាន ៤៥៦.៣៩៧.៧២៣រៀលគត់ ការដាក់សំណើរដេញថ្លៃទ៣ទួលបានសំណើរចំនួន០៣សំណើរ។

ចំណែកឯឃុំត្រពាំងក្រញូងវិញ ផ្លូវបេតុងមានប្រវែង ០,៥៨០គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ៣៩១.៩២១.០៨៩ រៀលគត់ ការដាក់សំណើរដេញថ្លៃទទួលបានសំណើរចំនួន០៣សំណើរ។

ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំទាំងពីនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនម៉ៅការសំណង់ជាច្រើនបានចូលរួមប្រកួតប្រជែង។ប៉ុន្តែសម្រេចលទ្ធផលគេឃើញថាមានក្រុមហ៊ុនចំនួនតែ 3 ក្រុមហុ៑នគត់ដែលបានចូលដាក់សំណើ។

ក្នុងប្រកួតប្រជែងដេញថ្លៃមានក្រុមហ៊ុនមួយដែលមានឈ្មោះថា : ( អេស ភី អិល ) ដែលមានឈ្មោះ សាយ ប៉ូឡូញ ជាអ្នកចូលរួមដេញថ្លៃ បានដាក់សំណើក្នុងតម្លៃទាបជាងពីក្រុមហ៊ុនផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែង។

ជុំវិញករណីខាងលើនេះមហាជនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងដេញថ្លៃបានលើកឡើងថា : តំណាងក្រុមហ៊ុន( អេស ភី អិល )បានចំណាយលុយយ៉ាងច្រើន ចែកចាយលុយទឹកតែភាគលាភ ដើម្បីបំបាត់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលបានមកចូលរួមដែរជាអំពើផ្ទុយនិងច្បាប់និងគោលការណ៍ផលិតកម្មសាធារណៈយ៉ាងច្បាស់ក្រឡែត។

ទាក់ទងនឹងករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបានទេ។អង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។  068 333996 

























Wednesday, May 8, 2024

លិខិតជូនដំណឹងជាសាធារណ:.....

អ្នកទស្សនា: Views

ក្រចេះ÷ ស្ដីអំពីការបញ្ជូនតាមការផ្សាយជាសាធារណ: របស់លោក កែវ វណ្ណ: ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ។


#បានឃេីញ មាត្រា២៤៦.២៥៥.២៥៦និងមាត្រា២៥៧នៃក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រេីតាមព្រះរាជក្រមលេខ: នស/រកម/០៧០៦/០២១ ចុះថ្ងៃទី០៦.០៧.២ ០០៦។

#បានឃេីញ សំណុំរឿងរដ្ឋប្បវេណីលេខ÷ ៥៩៧ ចុះថ្ងៃទី១៧.១ ០.២០១៩ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

#បានឃេីញ សាលដីការដ្ឋប្បវេណីលេខ÷ ៣៦ក្រ.V.II.ស.អ. ចុះថ្ងៃទី០៦.១១.២០២៣ របស់សាលាឧទ្ធរណ៍ភ្នំ ពេញ។

#បានឃេីញ ដីកាសម្រេចអំពីការបញ្ជូនតាមការផ្សាយជាសាធារ ណ:លេខ÷ ២៣/២៤ ចុះថ្ងៃទី២៩.០៤.២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

#សូមជូនដំណឹងមក ឈ្មោះ លឹម សៀងហាក់ ភេទប្រុស អាយុ៣ ០ឆ្នាំ អាសយដ្ឋានភូមិរកាធំ ឃុំជ្រោយប ន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាសហចុងចម្លេីយនៃសំណុំរឿងខាងលេី ឲ្យបានជ្រា បថា÷ សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីការដ្ឋប្បវេណីលេ ខ: ៣៦.ក្រ.VII.ស.អ.ចុះថ្ងៃទី០៦.១១.២០២៣និងបានសម្រេចធ្វេីការបញ្ជូនតាមការផ្សាយជាសាធារណ:លេីសាលដីកាខាងលេីដោយហេតុថាមិនអាចធ្វេីការបញ្ជូនតាមមាត្រា២៥១.២៥២នៃក្រមនីតិវិធីរដ្ឋប្បវេណីបានឡេីយ។

. ការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណ:នេះ ធ្វេីឡេីងតាមវិធី÷ បិទផ្សាយលិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណ:នេះនៅបញ្ចរសម្រាប់បិទប្រកាសរបស់សាលាឧទ្ធរណ៍ ភ្នំពេញនិងចុះផ្សាយលិខិតជូនដំណឹងនេះនៅលេីទំព័រហ្វេស ប៊ុកផ្លូវការរបស់សាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរ ណ៍ភ្នំពេញ។

អាស្រ័យហេតុនេះ សូមឈ្មោះ លឹម សៀងហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ អញ្ជេីញមកទទួលអនុសារសាលដីកាខាងលេីនេះនៅសា លាឧទ្ធរណ៍ភ្នំពេញ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វេីការ។

រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មាន RDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011.83.47.47.097.444.88.97

Monday, March 20, 2023

ម្ចាស់កម្មសិទ្ធិ អចលនវត្ថុ ធានាអះអាងថាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ច្បាប់ដើមពុំបានដាក់បញ្ចាំឬលក់ឲអ្នកផ្សេងនោះទេ……

អ្នកទស្សនា: Views


ភ្នំពេញ
 
៖ យោងតាមលិខិតស្នើសុំឲ្យចុះផ្សាយរបស់ ឈ្មោះ ខេង ប៉េងឃន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជន ជាតិ ខ្មែរ  សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ179 ផ្លូវ 180 ភូមិ1សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រា ជធានីភំពេញ  ដែលបានស្នើ មកកាន់ការរិយាល័យ សារព័ត៌មាន រស្មីភ្នំដា  www.rdnasia.kh.com  កាលពីថ្ងៃច័ន្ទ ទី ២០ខែមីនា ឆ្នាំ២០២៣នេះ  ដោយនៅក្នុងលិខិតស្នើសុំមានខ្លឹមសារថា សូមលោកចាង ហ្វាង ការផ្សាយ មេត្តាជួយចុះផ្សាយជូនសារធាណេជនឲបានជ្រាបជាព័ត៍មានផងទាន។

ដោយនៅក្នុងខ្លឹមសារ ម្ចាស់អចលនវត្ថុ បានបញ្ជាក់ថារូបលោក បានបាត់ប័ណ្ណសម្គាល់កាន់កាប់អច លនវត្ថុច្បាប់ដើមលេខ ភ-ព 55102 ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ87DE0 ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

មូលហេតុ៖ ដោយរូបលោក បានរើផ្ទះចាស់ទៅនៅផ្ទះថ្មីច្រឡុំដៃមិនដឹងទុកដាក់ប័ណ្ណសំគាស់សិទ្ធិកាន់កា ប់អចលនវត្ថុច្បាប់ដើមលេខ ភ-ព 55102 នៅទីណានោះទេ  ហើយរូប លោក បាន ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរជួយដឹងឮរូចរាល់ហើយ ទើបស្នើសុំមក កាន់បណ្តាញ សារព័ត៌មាន រស្មីភ្នំដា www.rdnasia.kh .com ឲ្យជួយចុះផ្សាយ។

ក្នុងនោះ ឈ្មោះ ខេង ប៉េងឃន់ បានធានាអះអាងថាចំពោះប័ណ្ណសំគាស់សិទ្ធិកាន់កាប់អចលនវត្ថុច្បាប់ដើមខ្ញុំបាទពុំបានដាក់បញ្ចាំ ឬ លក់ទៅឲអ្នកផ្សេងនោះទេ ប្រសិនបើថ្ងៃមុខមានជនណាមូយមកប្ដឹង ចោទប្រកាន់ទាមទារថាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះជារបស់ខ្លួនខ្ញុំបាទជាម្ចាស់កម្មសិទ្ធិសូមទទួលខុសត្រូវនៅចំពោះច្បាប់ជាធរមាន។

អស្រ័យដូចបានជម្រាបជូនខាងលើនឹងយោងតាមលិខិតពាក្យបណ្តឹងចូលទៅរដ្ឋាបាលសង្កាត់ ដង្កោ លេខ០២៦/២៣ កាលពីថ្ងៃ ២០ ខែកុម្ភះ ឆ្នាំ២០២៣ នឹង លិខិសុំធ្វើប័ណ្ណទុតិយតាឬតតិយតា នឹង ការអះអាងរបស់ម្ចាស់អចលនវត្ថុ សូមសាធារណជនជ្រាបជាព័ត៌មាន ។