
Li Xiong ត្រូវបានចាប់បញ្ជូនពីកម្ពុជាទៅចិន នៅថ្ងៃទី១ មករានេះ។ China Daily
កម្លាំងចម្រុះនៃនគរបាលកម្ពុជា និងនគរបាលចិន បានចាប់ខ្លួនជនជាតិ ចិនម្នាក់ឈ្មោះ Li Xiong ដែលរហូតមកដល់ពេលថ្មីៗនេះក៏មានសញ្ជាតិខ្មែរផងដែរ។
ជនជាតិចិនរូបនេះ កាលពីកន្លងទៅគឺជាម្ចាស់ម្នាក់នៃក្រុមហ៊ុន Huione Group ដែលបច្ចុប្បន្នត្រូវបានបញ្ឈប់ដំណើរការដោយធនាគារជាំតិ ហើយដែ លត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ អនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។
យោងតាមក្រសួងមហាផ្ទៃ លោក Li ត្រូវបានបណ្តេញចេញពីកម្ពុជានៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីការដកសញ្ជាតិខ្មែររបស់គាត់ នៅថ្ងៃទី៣១ ខែមីនា ម្សិ លមិញ។
ការចាប់ខ្លួន និងការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងផ្អែកតាមសំណើរបស់អាជ្ញាធរចិន។ នេះបើតាមក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអូសបន្លាយពេលអស់ជាច្រើនខែ។ សញ្ជាតិខ្មែររបស់លោក Li Xiong ត្រូវបានដកហូតតាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៣១ ខែមីនា»។
លោក Li ត្រូវបានគេរាយការណ៍ថាជាសមាជិកសំខាន់ម្នាក់នៃក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយស្ថាបនិកក្រុមហ៊ុន Prince Group គឺលោក Chen Zhi ដែលត្រូវបានចាប់ខ្លួន និងបណ្តេញចេញទៅប្រទេសចិនកាលពីខែមករា។
យោងតាមសារព័ត៌មាន China Daily លោក Li ត្រូវបានសង្ស័យថាបានដំណើរការកាស៊ីណូ ឆបោក ប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងលាក់បាំងផលនៃ បទល្មើស ដោយក្នុងនោះ Chen Zhi គឺជាប្រធានក្រុមល្បែងស៊ីសង និងឆបោ កឆ្លងដែន។
China Daily បានដកស្រង់សម្តីមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ដែលបានលើកឡើងថា សមាជិកស្នូលមួយចំនួននៃក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ត្រូវបានចាប់ខ្លួន ខណៈដែលនគរបាលកំពុងបន្តតាមចាប់ខ្លួនជនរត់គេចខ្លួនដែលនៅសេសសល់បន្តទៀត។
ក្រសួងសន្តិសុខសាធារណៈក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យអ្នកដែលកំពុងគេចខ្លួនដែលមានជាប់ពាក់ព័ន្ធនឹងក្រុមរបស់ Chen Zhi ចូលខ្លួនមកសារភាពទោសកំហុស៕




.jpg)

.jpg)



















.jpg)



.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
..jpg)







.jpg)

.jpg)
.jpg)

.jpg)
